គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 4:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. កាល​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់​មក ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោក​ហើយ នោះ​ទឹក​ទន្លេ​យ័រដាន់ ក៏​ហូរ​ទំលាក់​មក​តាម​កន្លែង​ធម្មតា​វិញ ព្រម​ទាំង​លិច​មាត់​ច្រាំង​ទាំង​អស់ ដូច​ពី​កាល​មុន។

19. រីឯ​កាល​ពួក​បណ្តា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូរ​ខាង​កើត

20. ចំណែក​ថ្ម​ទាំង​១២​ដុំ​នោះ ដែល​គេ​បាន​ចេញ​ពី​កណ្តាល​ទន្លេ​យ័រដាន់ នោះ​យ៉ូស្វេ​ក៏​នាំ​យក​ចេញ​មក​ដាក់​បង្គរ​ត្រង់​គីល‌កាល

21. រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

22. នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រា‌អែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត

23. ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទាល់​ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ

សូមអានជំពូកពេញលេញ យ៉ូស្វេ 4