គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:17-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដ្បិត​គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សំគាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង

18. ព្រះ‌យេហូវ៉ា ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ​យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។

19. យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ

20. បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង

21. តែ​ពួក​ជន​គេ​ឆ្លើយ​ថា ទេ យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ

22. រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន

23. លោក​តប​ថា ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​ដំរង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ

24. នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង

25. ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម

26. យ៉ូស្វេ​ក៏​កត់​អស់​ទាំង​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ផង​ព្រះ រួច​យក​ថ្ម​យ៉ាង​ធំ​មក​បញ្ឈរ​នៅ​ទី​នោះ ត្រង់​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា

27. ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ​ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ

សូមអានជំពូកពេញលេញ យ៉ូស្វេ 24