គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 21:22-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. គីប‌សែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

23. ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ

24. អាយ៉ា‌ឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

25. ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

26. ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។

27. ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

28. ហើយ​ក្នុង​ពូជ​អំបូរ​អ៊ីសាខារ នោះ​ក៏​ឲ្យ​គីសយ៉ូន និង​ដី​នៅ​ជុំវិញ ដាប្រាត និង​ដី​នៅ​ជុំវិញ

29. យ៉ារមុត និង​ដី​នៅ​ជុំវិញ អេន-កានីម និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

30. ហើយ​ក្នុង​ពូជ​អំបូរ​អេស៊ើរ នោះ​ក៏​ឲ្យ​មីសាល និង​ដី​នៅ​ជុំវិញ អាបដូន និង​ដី​នៅ​ជុំវិញ

31. ហេល‌កាត និង​ដី​នៅ​ជុំវិញ រេហុប និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

32. ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ និង​ដី​នៅ​ជុំវិញ ការថាន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង

33. ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

34. ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូ‌ល៉ូន គឺ​យ៉ុក‌នាម និង​ដី​នៅ​ជុំវិញ ការថា និង​ដី​នៅ​ជុំវិញ

សូមអានជំពូកពេញលេញ យ៉ូស្វេ 21