គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 21:18-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. អាន៉ា‌ថោត និង​ដី​នៅ​ជុំវិញ អាល‌ម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

19. ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

20. ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់ ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម

21. គេ​ឲ្យ​ក្រុង​ស៊ីគែម និង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​ដី​នៅ​ជុំវិញ

22. គីប‌សែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

23. ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ

24. អាយ៉ា‌ឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

25. ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

26. ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។

27. ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង

សូមអានជំពូកពេញលេញ យ៉ូស្វេ 21