គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 21:16-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. អាយីន និង​ដី​នៅ​ជុំវិញ យូថា និង​ដី​នៅ​ជុំវិញ បេត-សេមែស និង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ

17. ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ក៏​ឲ្យ​ក្រុង​គីបៀន និង​ដី​នៅ​ជុំវិញ គេបា និង​ដី​នៅ​ជុំវិញ

18. អាន៉ា‌ថោត និង​ដី​នៅ​ជុំវិញ អាល‌ម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

19. ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។

20. ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់ ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម

21. គេ​ឲ្យ​ក្រុង​ស៊ីគែម និង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​ដី​នៅ​ជុំវិញ

22. គីប‌សែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

23. ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ

24. អាយ៉ា‌ឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង

សូមអានជំពូកពេញលេញ យ៉ូស្វេ 21