គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 2:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដ្បិត​យើង​បាន​ឮ​ពី​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ

11. កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង

12. ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សំគាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង

13. ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទុក​ជីវិត​ដល់​ឪពុក​ម្តាយ និង​បង​ប្អូន​របស់​ខ្ញុំ ព្រម​ទាំង​វង្សា​គាត់​ដែរ ដោយ​ជួយ​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់

14. រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។

15. នាង​ក៏​សំរូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច​ទៅ ដ្បិត​ផ្ទះ​នាង​ជាប់​នឹង​កំផែង​ទី​ក្រុង ហើយ​នាង​នៅ​ចំ​ពី​លើ​កំផែង​នោះ

16. ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​ដំរង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ

17. អ្នក​ទាំង​២​ក៏​ប្រាប់​នាង​ថា យើង​នឹង​បាន​រួច​ពី​សេចក្ដី​សម្បថ​នេះ ដែល​នាង​បាន​ចាប់​ឲ្យ​យើង​ស្បថ​ហើយ

18. គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សំរូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ និង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា

សូមអានជំពូកពេញលេញ យ៉ូស្វេ 2