គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 18:18-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ក៏​ដំរង់​ទៅ​ឯ​ខាង​ជើង បណ្តោយ​តាម​ស្រុក​វាល រួច​ចុះ​ទៅ​ដល់​ស្រុក​វាល​នោះ

19. ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង

20. ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំ‌ដែន​នៅ​ជុំវិញ។

21. រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១

22. បេត-អារ៉ាបា​១ សេម៉ារែម​១ បេត-អែល​១

23. អាវីម​១ ប៉ារ៉ា​១ អូប្រា​១

24. កេផា-អាំម៉ូនី​១ អូបនី​១ និង​កេបា​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

25. ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១

26. មីសប៉ា​១ កេភីរ៉ា​១ ម៉ូសា​១

27. រេគេម​១ យារពាល​១ តារ៉ាឡា​១

28. សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម​១ គីបៀរ​១ និង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

សូមអានជំពូកពេញលេញ យ៉ូស្វេ 18