គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 16:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពួក​កូន​ចៅ​យ៉ូសែប នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ត្រង់​យេរីខូរ គឺ​ពី​ខាង​កើត​ទី​ក្រុង​យេរីខូរ ក៏​កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ​ទៅ​ដល់​ក្រុង​បេត-អែល

2. រួច​ចេញ​ពី​ក្រុង​បេត-អែល ទៅ​ដល់​ក្រុង​លូស ក៏​បណ្តោយ​ទៅ​តាម​ព្រំ​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថារ៉ូត

3. ពី​ទី​នោះ ក៏​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត​ខាង​ព្រំ​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម រហូត​ដល់​ក្រុង​កេស៊ើរ រួច​ក៏​ទៅ​ផុត​ត្រឹម​សមុទ្រ

4. ដូច្នេះ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាន៉ាសេ និង​ពួក​អេប្រា‌អិម​បាន​មរដក​របស់​គេ​ហើយ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 16