គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 12:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. គឺ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។

7. ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ដែល​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពី​បាល-កាឌ់ នៅ​វាល​ច្រក​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក​ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​យ៉ូស្វេ​ក៏​ចែក​ដល់​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ​តាម​ពួក​គេ

8. គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន និង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស)

9. នោះ​គឺ​ស្តេច​ក្រុង​យេរីខូរ​១ ស្តេច​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អែល​១

10. ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១

11. ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១

12. ស្តេច​ក្រុង​អេក្លុន​១ ស្តេច​ក្រុង​កេស៊ើរ​១

13. ស្តេច​ក្រុង​ដេបៀរ​១ ស្តេច​ក្រុង​កេឌើរ​១

14. ស្តេច​ក្រុង​ហោរម៉ា​១ ស្តេច​ក្រុង​អើរ៉ាត​១

សូមអានជំពូកពេញលេញ យ៉ូស្វេ 12