គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 11:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម​ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ

11. ពួក​អ៊ីស្រា‌អែល​ក៏​កាប់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​គេ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយ​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ

12. ឯ​ទី​ក្រុង​របស់​ស្តេច​ទាំង​នោះ ព្រម​ទាំង​ស្តេច​គេ​ផង នោះ​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ ទាំង​បំផ្លាញ​គេ​អស់​រលីង ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក

13. តែ​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទី​ទំនួល នោះ​ពួក​អ៊ីស្រា‌អែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​១ ដែល​យ៉ូស្វេ​បាន​ដុត​ប៉ុណ្ណោះ

14. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​យក​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ និង​ហ្វូង​សត្វ​ទុក​ជា​របឹប​សំរាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន នោះ​បាន​កាប់​ដោយ​មុខ​ដាវ​វិញ ទាល់​តែ​បាន​បំផ្លាញ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ

15. ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ដែរ ហើយ​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ លោក​មិន​បាន​វៀរ​បង់​ចំពោះ​អ្វីៗ​ក្នុង​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ឡើយ។

16. ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រា‌អែល​ផង

17. ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សំឡាប់​ចោល​ទៅ

18. យ៉ូស្វេ​បាន​ច្បាំង​នឹង​ស្តេច​ទាំង​នោះ​ជា​យូរ

សូមអានជំពូកពេញលេញ យ៉ូស្វេ 11