គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 1:16-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​នឹង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង

17. យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ

18. ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 1