គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 9:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. សេចក្តី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ទ្រង់​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង

23. បើ​សិន​ជា​សេចក្តី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម នោះ​ទ្រង់​នឹង​សើច​ឡក ដល់​សេចក្តី​ល្បង​ល​របស់​មនុស្ស​ឥត​ទោស

24. ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។

25. ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្តី​ល្អ​អ្វី​ឡើយ

26. ក៏​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា

27. បើ​សិន​ជា​ខ្ញុំ​ថា ខ្ញុំ​នឹង​បំភ្លេច​សេចក្តី​ដំអូញ​របស់​ខ្ញុំ ក៏​នឹង​បំផ្លាស់​បំប្រែ​ទឹក​មុខ​ព្រួយ​ចេញ ហើយ​នឹង​មាន​ចិត្ត​ធូរ​ឡើង​វិញ

28. នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ

29. ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះ ខ្ញុំ​នឹង​នឿយ​ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី

30. បើ​សិន​ជា​ខ្ញុំ​នឹង​សំអាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ

31. គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សំលៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ​ផង

32. ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ

សូមអានជំពូកពេញលេញ យ៉ូប 9