គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 9:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា

2. ខ្ញុំ​ដឹង​ប្រាកដ​ថា​ជា​យ៉ាង​នោះ​ហើយ ប៉ុន្តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន

3. បើ​គេ​ចង់​តវ៉ា​នឹង​ទ្រង់ នោះ​ក្នុង​១​ពាន់ គេ​រក​ឆ្លើយ​តែ​១​ក៏​មិន​បាន​ផង

4. ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដ៏​ក្រៃលែង តើ​មាន​អ្នក​ណា​ដែល​រឹង‌ទទឹង​នឹង​ទ្រង់ ហើយ​មាន​សេចក្តី​សុខ​ឬ​ទេ

5. ទ្រង់​លើក​ភ្នំ​ឲ្យ​ឃ្លាត​ចាក​ទី​ទៅ​ឥត​ឲ្យ​ដឹង​ផង ទ្រង់​ក៏​ផ្កាប់​វា​ដោយ​សេចក្តី​ក្រោធ​របស់​ទ្រង់

6. ទ្រង់​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ

7. ទ្រង់​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ទ្រង់​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង

8. គឺ​ទ្រង់​តែ​១​អង្គ​ឯង​ដែល​លាត‌ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ

9. ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

10. ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃលែង ដែល​រក​យល់​មិន​បាន និង​ការ​អស្ចារ្យ​ឥត​គណនា

11. មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ

12. បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។

សូមអានជំពូកពេញលេញ យ៉ូប 9