គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 8:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា

2. តើ​អ្នក​នឹង​ពោល​សេចក្តី​យ៉ាង​ដូច្នេះ ដល់​កាល​ណា​ទៀត ព្រម​ទាំង​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ​ដូច្នេះ

3. តើ​ព្រះ​ទ្រង់​ដែល​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ចេញ​ឬ​ទេ តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ដែល​បង្វែរ​សេចក្តី​សុចរិត​ដែរ​ឬ

4. បើ​សិន​ជា​កូន​ទាំង‌ឡាយ​របស់​អ្នក​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រគល់​វា ទៅ​ក្នុង​អំណាច​នៃ​សេចក្តី​កំហុស​របស់​វា

5. បើ​អ្នក​នឹង​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត ហើយ​ទូល​អង្វរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

6. បើ​ខ្លួន​អ្នក​ក៏​បរិសុទ្ធ ហើយ​ទៀង​ត្រង់ នោះ​ពិត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង

7. យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក​បាន​តូច​ទាប​ក៏​ដោយ គង់​តែ​ដល់​ចុង​បំផុត​អ្នក​នឹង​បាន​ចំរើន​ជា​ធំ​ឡើង។

8. ចូរ​ស៊ើប​សួរ​រក​ពី​ដំណ​មនុស្ស​ដែល​កន្លង​ទៅ​ហើយ ត្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី ដែល​ពួក​អយ្យកោ​គេ​បាន​ស្វែង​រក​ឲ្យ​ចេះ​ចុះ

9. ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក​ពី​ម្សិល‌មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ពី​ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ

10. ឯ​អ្នក​ទាំង​នោះ តើ​មិន​បង្រៀន ហើយ​ថ្លែង​ប្រាប់​ដល់​អ្នក ព្រម​ទាំង​ពោល​ពាក្យ​បញ្ចេញ​ពី​ចិត្ត​គេ​ទេ​ឬ​អី

11. តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ

12. កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់ ឥត​អ្នក​ណា​កាត់​នៅ​ឡើយ នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត

13. ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ នោះ​ក៏​ដូច្នោះ​ដែរ ហើយ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទមិល​ល្មើស​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

សូមអានជំពូកពេញលេញ យ៉ូប 8