គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:4-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ពី​ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ​ទៅ អស់​ទាំង​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះ​បាន​ដំរៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ

5. បើ​លា​ព្រៃ​មាន​ស្មៅ​ស៊ី​តើ​វា​ស្រែក​ដែរ​ឬ តើ​គោ‌រោទ៍​កំពុង​ដែល​ស៊ី​ចំបើង​ឬ

6. ឯ​របស់​ដែល​គ្មាន​រស‌ជាតិ តើ​នឹង​បរិភោគ​ឥត​អំបិល​បាន​ឬ​ទេ តើ​ស​របស់​ពង​មាន​រស​ឬ​ទេ

7. សេចក្តី​ដែល​ចិត្ត​ខ្ញុំ​មិន​ព្រម​ប៉ះពាល់ នោះ​ទុក​ដូច​ជា​អាហារ​ដែល​គួរ​ឆ្អើម​ដល់​ខ្ញុំ។

8. ឱ​បើ​សិន​ជា​ខ្ញុំ​នឹង​បាន​ដូច​សេចក្តី​សំណូម ហើយ​ព្រះ​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​បាន តាម​បំណង​ចិត្ត​ទៅ​អេះ

9. គឺ​ឲ្យ​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិន​កំទេច​ខ្ញុំ​ទៅ ហើយ​គ្រវី​ព្រះ‌ហស្ត​ទ្រង់ ឲ្យ​ខ្ញុំ​ត្រូវ​កាត់​ដាច់​ចេញ

10. យ៉ាង​នោះ​ខ្ញុំ​នឹង​នៅ​មាន​សេចក្តី​រដោះ​ទុក្ខ ខ្ញុំ​នឹង​មាន​សេចក្តី​រីក‌រាយ​ក្នុង​សេចក្តី​ឈឺ​ចាប់​នេះ ដែល​មិន​ចេះ​ប្រណី​សោះ ពី​ព្រោះ​ខ្ញុំ​មិន​បាន​លាក់​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 6