គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:24-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី

25. ពាក្យ​សំដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្តី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ

26. ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី

27. អើ អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្រ​សំឡាញ់​ខ្លួន​ផង

28. ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ

29. សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្តី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្តី​សុចរិត​ទេ

30. តើ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​អណ្តាត​ខ្ញុំ​ឬ តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្តី​ខូច​កាច​ទេ​ឬ​អី។

សូមអានជំពូកពេញលេញ យ៉ូប 6