គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6:13-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. នេះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ទី​ពឹង​ក្នុង​ខ្លួន​ខ្ញុំ​ទេ​ឬ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ​ឬ។

14. ឯ​អ្នក​ណា​ដែល​កំពុង​តែ​រង​ទុក្ខ​វេទនា នោះ​គួរ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​សំដែង​សេចក្តី​អាណិត‌អាសូរ​ដែរ ទោះ​បើ​ជា​អ្នក​ដែល​លែង​កោត‌ខ្លាច ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ដោយ

15. ឯ​បង​ប្អូន​ខ្ញុំ​វិញ គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​វៀច​ដូច​ជា​ជ្រោះ​ទឹក គឺ​ដូច​ជា​បាត​នៃ​ជ្រោះ​ទឹក​ដែល​បាត់​អស់​ទៅ

16. ជា​ទឹក​ដែល​មើល​ទៅ​ខ្មៅៗ ដោយ​ព្រោះ​កក​ហើយ ក៏​មាន​ហិមៈ​នៅ​កប់​ក្នុង​នោះ​ដែរ

17. លុះ​មាន​ពេល​ក្តៅ​ក៏​រលាយ​ទៅ រួច​ដល់​រដូវ​ក្តៅ ទឹក​នោះ​រីង​បាត់​ពី​កន្លែង​អស់​រលីង

18. ពួក​ដំណើរ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ក៏​បែរ​ចេញ គេ​កប់​បាត់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ត្រូវ​វិនាស​សូន្យ​ទៅ

19. ពួក​ដំណើរ​សាសន៍​ថេម៉ាន គេ​ដើរ​មក​រក ពួក​សាសន៍​សេបា​ក៏​ទន្ទឹង​ចាំ

20. គេ​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​បាន​ទុក​ចិត្ត គេ​បាន​ទៅ​ដល់​ទី​នោះ តែ​ត្រូវ​ទាល់​បើ​គិត

21. គឺ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​វេទនា​របស់​ខ្ញុំ ហើយ​ក៏​ស្លុត​ក្នុង​ចិត្ត

22. តើ​ខ្ញុំ​បាន​ថា សូម​មេត្តា​ឲ្យ​អ្វី​មក​ខ្ញុំ ឬ​ថា សូម​យក​ទ្រព្យ‌សម្បត្តិ​ខ្លះ​របស់​អ្នក​ថ្វាយ​ជា​ដង្វាយ​ឲ្យ​ខ្ញុំ​ផង​ឬ​អី

23. តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ​អី។

24. សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី

25. ពាក្យ​សំដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្តី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ

26. ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី

សូមអានជំពូកពេញលេញ យ៉ូប 6