គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 42:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​យ៉ូប​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា អញ​មាន​សេចក្តី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ‌កន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ

8. ដូច្នេះ ចូរ​ឯង​រាល់​គ្នា​យក​គោ​ឈ្មោល​៧ និង​ពពែ​ឈ្មោល​៧​នាំ​ទៅ​ឯ​យ៉ូប ជា​អ្នក​បំរើ​អញ​ឥឡូវ រួច​ថ្វាយ​ដង្វាយ​ដុត​សំរាប់​ខ្លួន​ទៅ នោះ​យ៉ូប ជា​អ្នក​បំរើ​អញ​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង​រាល់​គ្នា ដ្បិត​អញ​នឹង​ទទួល​វា ក្រែង​អញ​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​តាម​អំពើ​ចំកួត​របស់​ឯង ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ

9. ដូច្នេះ អេលី‌ផាស សាសន៍​ថេម៉ាន ប៊ីល‌ដាឌ សាសន៍​ស៊ូអា និង​សូផារ សាសន៍​ន៉ាអាម៉ា គេ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម​តាម​យ៉ូប។

10. កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង

សូមអានជំពូកពេញលេញ យ៉ូប 42