1. លំដាប់នោះយ៉ូបក៏ទូលឆ្លើយដល់ព្រះយេហូវ៉ាថា
2. ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន
3. តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
4. ទ្រង់មានព្រះបន្ទូលថា ចូរស្តាប់ចុះ អញនឹងនិយាយសិន អញនឹងសួរឯង ចូរឯងឆ្លើយប្រាប់អញ
5. កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
6. បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ។