គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:20-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ

21. ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក

22. នៅ​ត្រង់​ក​វា​មាន​កំឡាំង​ណាស់ ហើយ​សេចក្តី​ស្ញែង​ខ្លាច ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា

23. សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ និង​បក​ចេញ​មិន​បាន

24. បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន

25. កាល​ណា​វា​ចំកោង​ខ្លួន​ឡើង នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត

26. បើ​អ្នក​ណា​នឹង​យក​ដាវ​ទៅ​កាប់​វា ក៏​មិន​ឈ្នះ ហើយ​លំពែង ដែក​ពួយ ឬ​ស្ន​ក៏​ឥត​ប្រយោជន៍

27. វា​រាប់​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក

28. ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​ថ្ម​បាញ់​ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា

29. វា​រាប់​មោង​ដូច​ជា​ចំបើង ហើយ​ក៏​សើច​ឡក​ដល់​ដែក​ដែល​គេ​ពួយ​មក

30. ពោះ​វា​មាន​ដូច​ជា​អំបែង​ឆ្នាំង ក៏​ធ្វើ​ស្នាម​ដូច​ជា​រនាស់​នៅ​លើ​ភក់

31. វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ពេញ​ដោយ​កាវ​យក់

សូមអានជំពូកពេញលេញ យ៉ូប 41