គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:16-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង

17. មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា និង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ

18. កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ

19. មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ

20. មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ

21. ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក

22. នៅ​ត្រង់​ក​វា​មាន​កំឡាំង​ណាស់ ហើយ​សេចក្តី​ស្ញែង​ខ្លាច ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា

23. សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ និង​បក​ចេញ​មិន​បាន

24. បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន

25. កាល​ណា​វា​ចំកោង​ខ្លួន​ឡើង នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត

26. បើ​អ្នក​ណា​នឹង​យក​ដាវ​ទៅ​កាប់​វា ក៏​មិន​ឈ្នះ ហើយ​លំពែង ដែក​ពួយ ឬ​ស្ន​ក៏​ឥត​ប្រយោជន៍

27. វា​រាប់​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក

28. ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​ថ្ម​បាញ់​ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា

29. វា​រាប់​មោង​ដូច​ជា​ចំបើង ហើយ​ក៏​សើច​ឡក​ដល់​ដែក​ដែល​គេ​ពួយ​មក

30. ពោះ​វា​មាន​ដូច​ជា​អំបែង​ឆ្នាំង ក៏​ធ្វើ​ស្នាម​ដូច​ជា​រនាស់​នៅ​លើ​ភក់

31. វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ពេញ​ដោយ​កាវ​យក់

32. វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជំរៅ​មាន​សក់​ស្កូវ​ហើយ

33. នៅ​លើ​ផែនដី​គ្មាន​សត្វ​ណា​ដូច​វា​ឡើយ ជា​សត្វ​ដែល​កើត​មក​ឥត​មាន​ភ័យ​ខ្លាច

34. វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់ ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ​ដែល​មាន​សេចក្តី​អំនួត។

សូមអានជំពូកពេញលេញ យ៉ូប 41