គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 41:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ​បាន ឬ​នឹង​យក​ខ្សែ​ទៅ​ចង​អណ្តាត​វា​បាន​ឬ​ទេ

2. តើ​ឯង​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​វា ឬ​យក​ទំពក់​ថ្ពក់​ថ្គាម​វា​បាន​ឬ

3. តើ​វា​នឹង​អង្វរ​ឯង​ជា​ច្រើន ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ​ទេ

4. តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង ឲ្យ​ឯង​បាន​យក​វា​ទៅ​បំរើ​ជា​ដរាប​ឬ

សូមអានជំពូកពេញលេញ យ៉ូប 41