គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង

10. ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ទ្រង់ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ

11. ទ្រង់​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក ហើយ​ទ្រង់​ផ្សាយ​ពពក​នៃ​ផ្លេក‌បន្ទោរ​ទ្រង់​ឲ្យ​សុស‌សាយ

12. ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ

13. ទ្រង់​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សំរាប់​ស្រោច​ដី​គេ ដោយ​សេចក្តី​សប្បុរស​របស់​ទ្រង់។

14. ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន

15. តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺ‌ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ

16. តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ

17. តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង

សូមអានជំពូកពេញលេញ យ៉ូប 37