គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង

18. តើ​លោក​អាច​នឹង​ជួយ​ទ្រង់​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ​ដែល​រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ

19. សូម​បង្ហាញ​សេចក្តី​ដែល​យើង​រាល់​គ្នា​ត្រូវ​ទូល​ដល់​ទ្រង់ ដ្បិត​នៅ​ក្នុង​សេចក្តី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀប‌ចំ​ពាក្យ​សំដី​ទេ

20. តើ​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ទូល​ទ្រង់​ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ​អី បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។

21. រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ​នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់​ពពក​ឲ្យ​ស្រឡះ​ទៅ

22. ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ​ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច

23. ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ទ្រង់​ឃើញ​ទេ ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ទ្រង់​មាន​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​ពោរ‌ពេញ បាន​ជា​ទ្រង់​នឹង​មិន​ធ្វើ​ទុក្ខ​ទេ

24. ហេតុ​នោះ​បាន​ជា​មនុស្ស​តែង‌តែ​កោត‌ខ្លាច នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​យោគ‌យល់​អ្នក​ណា ដោយ​គេ​មាន​ចិត្ត​ប្រាជ្ញ‌ព្រោក​ទេ។

សូមអានជំពូកពេញលេញ យ៉ូប 37