គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:12-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ

13. ទ្រង់​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សំរាប់​ស្រោច​ដី​គេ ដោយ​សេចក្តី​សប្បុរស​របស់​ទ្រង់។

14. ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន

15. តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺ‌ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ

16. តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ

17. តើ​លោក​ជ្រាប​ឬ ពី​ហេតុ​អ្វី​ដែល​សំលៀក‌បំពាក់​លោក​ក្តៅ​ពេក ក្នុង​កាល​ដែល​ផែនដី​ស្ងប់​ដោយ​ខ្យល់​បក់​មក​ពី​ខាង​ត្បូង

18. តើ​លោក​អាច​នឹង​ជួយ​ទ្រង់​ក្នុង​ការ​ផែ​ផ្ទៃ​មេឃ​ដែល​រឹង​ជាង​ផែន​កញ្ចក់​សិត​បាន​ឬ​ទេ

19. សូម​បង្ហាញ​សេចក្តី​ដែល​យើង​រាល់​គ្នា​ត្រូវ​ទូល​ដល់​ទ្រង់ ដ្បិត​នៅ​ក្នុង​សេចក្តី​ងងឹត​ដែល​គ្រប​លើ​យើង នោះ​យើង​មិន​ចេះ​រៀប‌ចំ​ពាក្យ​សំដី​ទេ

20. តើ​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ទូល​ទ្រង់​ពី​ខ្ញុំ​កំពុង​តែ​ទូល​ឬ​អី បើ​អ្នក​ណា​ទូល នោះ​នឹង​ត្រូវ​លេប​បាត់​ជា​ពិត​ប្រាកដ។

21. រីឯ​មនុស្ស គេ​មើល​ថ្ងៃ​ដែល​ភ្លឺ​នៅ​លើ​មេឃ​មិន​ឃើញ​ទេ ទាល់​តែ​មាន​ខ្យល់​បក់​មក​ផាត់​ពពក​ឲ្យ​ស្រឡះ​ទៅ

22. ពី​ទិស​ខាង​ជើង​មាន​ចេញ​ជា​រស្មី​ដ៏​រុងរឿង តែ​ព្រះ​ទ្រង់​មាន​ឫទ្ធា‌នុភាព​គួរ​ស្ញែង​ខ្លាច

សូមអានជំពូកពេញលេញ យ៉ូប 37