គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 37:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អើ ដំណើរ​នេះ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ញ័រ ក៏​ឲ្យ​កំរើក​ឃ្លាត​ពី​កន្លែង​ទៅ

2. ចូរ​ស្តាប់ ឱ​សូម​ស្តាប់​សូរ​គឹក‌កង​នៃ​សំឡេង​ទ្រង់​ផង គឺ​ជា​សូរ​រំពង​ពី​ព្រះ‌ឱស្ឋ​ទ្រង់

3. ទ្រង់​តែង​កំចាយ​ឲ្យ​ឮ​ពេញ​ក្រោម​ផ្ទៃ​មេឃ ទ្រង់​ឲ្យ​ឃើញ​ផ្លេក‌បន្ទោរ​របស់​ទ្រង់​ទៅ​ដល់​ចុង​ផែនដី​បំផុត

4. រួច​មក​មាន​ឮ​សូរ​គំរាម​គ្រាំ‌គ្រេង ទ្រង់​បញ្ចេញ​ផ្គរ​ដោយ​សំឡេង​នៃ​ឫទ្ធា‌នុភាព​ទ្រង់ រួច​ទ្រង់​មិន​ឃាត់​ផ្លេក‌បន្ទោរ ក្នុង​កាល​ដែល​សំឡេង​ទ្រង់​បាន​ឮ​នោះ​ទេ

5. ព្រះ​ទ្រង់​បញ្ចេញ​សំឡេង​ជា​ផ្គរ‌លាន់​យ៉ាង​អស្ចារ្យ ក៏​ធ្វើ​ការ​យ៉ាង​ធំ​ដែល​យើង​រាល់​គ្នា​រក​យល់​មិន​បាន

6. ដ្បិត​ទ្រង់​បង្គាប់​ដល់​ហិមៈ​ថា ចូរ​ធ្លាក់​ទៅ​លើ​ផែនដី ក៏​បង្គាប់​ដល់​ភ្លៀង​១​មេ និង​ភ្លៀង​ធំ​របស់​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ

7. នោះ​ទ្រង់​បំបិទ​ដៃ​នៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​បាន​ដឹង

8. គ្រា​នោះ សត្វ​ព្រៃ​រក​ទី​ជ្រក ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា

9. ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង

10. ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ទ្រង់ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ

សូមអានជំពូកពេញលេញ យ៉ូប 37