គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្តី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

8. លោក​សេព​គប់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា​មួយ​នឹង​មនុស្ស​អាក្រក់

9. ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។

10. ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​នោះ​ឡើយ

11. ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន

12. អើ ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ដែរ

13. តើ​អ្នក​ណា​បាន​ដំរូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់

14. បើ​ទ្រង់​ផ្ចង់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​តែ​ព្រះ‌អង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ

15. នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16. ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្តី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ

17. ឯ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​សុចរិត តើ​នឹង​គ្រប់‌គ្រង​បាន​ឬ តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត​ទ្រង់​មាន​ទោស​ឬ

18. ឯ​អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា ទ្រង់​ជា​មនុស្ស​ចោល‌ម្សៀត ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់

សូមអានជំពូកពេញលេញ យ៉ូប 34