គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 34:29-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្តី​ស្រាក‌ស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កំរើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី

30. ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ទមិល​ល្មើស​បាន​គ្រប់‌គ្រង​ឡើង ប្រយោជន៍​កុំ​ឲ្យ​មាន​អ្នក​ណា​ដាក់​អន្ទាក់​ចាប់​ពួក​ជន​ឡើយ។

31. ដ្បិត​គួរ​ឲ្យ​ទូល​ដល់​ព្រះ​ថា ទូល‌បង្គំ​បាន​ទ្រាំ​រង​ទោស​ហើយ ទូល‌បង្គំ​លែង​ធ្វើ​ខុស​ទៀត

32. បទ​ណា​ដែល​ទូល‌បង្គំ​មិន​ដឹង នោះ​សូម​ទ្រង់​បង្រៀន​ដល់​ទូល‌បង្គំ​ផង បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូល‌បង្គំ​នឹង​មិន​ធ្វើ​ទៀត​ទេ

33. តើ​ទ្រង់​ត្រូវ​ប្រទាន​រង្វាន់​មក ឲ្យ​ត្រូវ​តាម​បំណង​ចិត្ត​លោក​ឬ បាន​ជា​លោក​មិន​ព្រម​ទទួល​ដូច្នេះ ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នៅ​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្តី​ដែល​លោក​ជ្រាប សូម​ពោល​មក​ចុះ

សូមអានជំពូកពេញលេញ យ៉ូប 34