1. អេលីហ៊ូវក៏ពោលឡើងទៀតថា
2. ឱមនុស្សប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកចំពោះខ្ញុំចុះ
3. ដ្បិតត្រចៀកតែងតែល្បងលពាក្យសំដី ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ
4. សូមឲ្យយើងរាល់គ្នារើសយកសេចក្តីណាដែលត្រឹមត្រូវ សំរាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្តីដែលល្អនៅក្នុងចំណោមយើង
5. ដ្បិតលោកយ៉ូបបានពោលថា លោកសុចរិត ឯព្រះទ្រង់បានដកយកសេចក្តីយុត្តិធម៌ ចេញពីលោកហើយ
6. ទោះបើលោកសុចរិត គង់តែបានរាប់ជាអ្នកកំភូតវិញ របួសរបស់លោកមើលមិនជាទេ ទោះបើលោកឥតទោសក៏ដោយ
7. តើមានអ្នកឯណាដូចលោកយ៉ូបនេះ ដែលលោកផឹកសេចក្តីឡកឡឺយដូចជាផឹកទឹក
8. លោកសេពគប់នឹងពួកអ្នកដែលប្រព្រឹត្តការទុច្ចរិត ក៏ដើរជាមួយនឹងមនុស្សអាក្រក់
9. ដ្បិតលោកពោលថា ដែលមនុស្សបានពេញចិត្តនឹងព្រះ នោះគ្មានប្រយោជន៍សោះ។