គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 32:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​លែង​ឆ្លើយ​នឹង​យ៉ូប ពី​ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ

2. នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ

3. គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន

4. រីឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​នឹង​និយាយ​ជា​មួយ​នឹង​យ៉ូប ពី​ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន

5. ដូច្នេះ កាល​អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​៣​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង។

6. នោះ​អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​សំដែង​គំនិត​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូប 32