គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31:32-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. (សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​វិញ)

33. បើ​ខ្ញុំ​បាន​គ្រប​បាំង​សេចក្តី​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្តី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង

34. ព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​សេចក្តី​មើល‌ងាយ​របស់​គ្រួ​ផ្សេងៗ​បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម ឥត​ដែល​ចេញ​តាម​មាត់​ទ្វារ​សោះ-

35. ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ​អេះ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ថ្លែង​ការ​ទៅ​អេះ

36. នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង

37. ខ្ញុំ​នឹង​ទូល​ទ្រង់​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ទ្រង់​ដូច​អ្នក​ប្រធាន​ណា​មួយ

38. បើ​សិន​ជា​ដី​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា​មួយ​គ្នា

39. បើ​ខ្ញុំ​បាន​បរិភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​ទៅ

40. នោះ​សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង​ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ។ពាក្យ​របស់​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។

សូមអានជំពូកពេញលេញ យ៉ូប 31