គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 28:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មាន​ទី​ដែល​រក​បាន​មាស សំរាប់​យក​ទៅ​សំរង

2. ឯ​ដែក​គេ​យក​ពី​ដី​មក ហើយ​ទង់‌ដែង គេ​រំលាយ​មក​ពី​ថ្ម

3. មនុស្ស​គេ​កំចាត់​សេចក្តី​ងងឹត​ចេញ គេ​ស្វែង​រក​ថ្ម​លាក់​កំបាំង​ក្នុង​ទី​ងងឹត​សូន្យ‌សុង រហូត​ដល់​ទី​ជ្រៅ​បំផុត

4. គេ​ជីក​រន្ធ​នៅ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​មនុស្ស ជើង​មនុស្ស​ដើរ​ពី​លើ​ឥត​មាន​ដឹង​ឡើយ គេ​ត្រូវ​សំរូត​ចុះ​ទៅ​នៅ​ឆ្ងាយ​ពី​មនុស្ស​ជាតិ ហើយ​ក៏​រត់​ទៅ​រត់​មក​នៅ​ទី​នោះ

5. ពី​ក្នុង​ដី​នោះ មាន​ចេញ​ជា​អាហារ ហើយ​នៅ​ខាង​ក្រោម​ក៏​ត្រឡប់‌ត្រឡិន ដូច​ជា​ត្រូវ​ភ្លើង​ឆេះ

6. ក្នុង​ថ្ម​ទាំង​នោះ​ជា​កន្លែង​មាន​ត្បូង‌កណ្តៀង ហើយ​ក៏​មាន​ផង់​មាស​ដែរ

7. ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា​ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង

8. អស់​ទាំង​សត្វ​ក្លាហាន​មិន​ដែល​បាន​ជាន់ ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះ​ឡើយ

9. មនុស្ស​គេ​លូក​ដៃ​ទៅ​ឯ​ថ្ម​រឹង ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ​វិញ

10. គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់​ដែល​មាន​ដំឡៃ

11. គេ​ទប់​រន្ធ​ទឹក មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។

12. ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​ឯ​ណា​បាន ហើយ​យោបល់ តើ​មាន​កន្លែង​នៅ​ឯ​ណា

សូមអានជំពូកពេញលេញ យ៉ូប 28