គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 27:15-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​គេ​ដែល​សល់​នៅ នឹង​ត្រូវ​ស្លាប់ ហើយ​កប់​ទៅ ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ នោះ​មិន​យំ​សោក​ទេ

16. ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សំលៀក‌បំពាក់​ដូច​ជា​ភក់

17. នោះ​គេ​នឹង​រៀប‌ចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក‌ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា

18. ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ‌អំបៅ ហើយ​ដូច​ជា​បង្ហា​ដែល​អ្នក​ចាំ​យាម​ធ្វើ

19. គេ​ដេក​ទៅ​ទាំង​មាន​ទ្រព្យ តែ​គ្មាន​អ្នក​ណា​រៀប‌ចំ​កប់​ឲ្យ​ទេ គេ​បើក​ភ្នែក​ឡើង ហើយ​គ្មាន​ខ្លួន​គេ​ទៀត

20. សេចក្តី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់

21. ខ្យល់​ពី​ខាង​កើត​ផាត់​យក​គេ ឲ្យ​គេ​បាត់​ទៅ ក៏​បោស​រំលីង​គេ​ចេញ​ពី​ទី​កន្លែង​របស់​គេ

22. ព្រះ​ទ្រង់​បោះ​ទៅ​លើ​គេ​ឥត​ប្រណី គេ​ចង់​រត់​គេច​ចេញ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ

23. មនុស្ស​ទាំង‌ឡាយ​ទះ​ដៃ​នឹង​គេ ព្រម​ទាំង​ធ្វើ​ស៊ីស‌ស៊ូស បណ្តេញ​គេ​ចេញ​ពី​កន្លែង​ទៅ​ផង។

សូមអានជំពូកពេញលេញ យ៉ូប 27