គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 27:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​យ៉ូប​ក៏​បន្ត​សេចក្តី​អធិប្បាយ​របស់​លោក​ទៅ​ទៀត​ថា

2. ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​ដក​សេចក្តី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់ ថា

3. កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​មាន​ខ្យល់​វិញ្ញាណ​នៃ​ព្រះ​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ

4. នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្តី​អាក្រក់ ហើយ​អណ្តាត​ខ្ញុំ​ក៏​មិន​បញ្ចេញ​ពាក្យ​ភូត‌ភរ​ឡើយ

5. ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ នោះ​សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង

6. ខ្ញុំ​នឹង​ប្រកាន់​សេចក្តី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់‌លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។

7. សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ​បាន​រាប់​ជា​ទុច្ចរិត​ផង

8. ដ្បិត​ទោះ​បើ​មនុស្ស​ទមិល​ល្មើស​បាន​កំរៃ​ក៏​ដោយ នោះ​តើ​នឹង​មាន​សេចក្តី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ដក​យក​ព្រលឹង​គេ​ទៅ

9. តើ​ព្រះ​នឹង​ឮ​សំរែក​របស់​គេ ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្តី​លំបាក​ឬ

10. តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​ទី​ពេញ​ចិត្ត​ដល់​គេ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​រាល់​ពេល​វេលា​ដែរ​ឬ

11. ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ដំណើរ​ព្រះ‌ហស្ត​នៃ​ព្រះ ឯ​អ្វីៗ​ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នោះ​ខ្ញុំ​មិន​គ្រប​បាំង​ឡើយ

12. មើល អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្តី​ទាំង​នេះ​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កើត​មាន​គំនិត​ផ្តេស‌ផ្តាស​អី​ម៉្លេះ។

សូមអានជំពូកពេញលេញ យ៉ូប 27