7. គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា
8. គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ
9. មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុក ចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសំលៀកបំពាក់របស់ពួកអ្នកក្រីក្រផង
10. ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្តាប់ស្រូវ
11. គេត្រូវចំរាញ់ធ្វើប្រេងនៅខាងក្នុងរបងនៃមនុស្សទាំងនោះ ព្រមទាំងជាន់ធុងទំពាំងបាយជូរ ដោយរងសំរេក
12. មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងនៃមនុស្សដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងការអាក្រក់នោះឡើយ។
13. ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ
14. មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សំឡាប់មនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ
15. ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា គ្មានអ្នកណាឃើញអញទេ គេក៏គ្រលុំក្បាលទៅ