គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 24:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អស់​ទាំង​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​អស់​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ទ្រង់​ខ្លះ

2. មាន​ពួក​មនុស្ស​ដែល​បន្ថយ​គោល​ចារឹក គេ​រឹប​ជាន់​យក​ហ្វូង​ចៀម​ទៅ​ចិញ្ចឹម​វិញ

3. គេ​ពង្រត់​សត្វ​លា​របស់​ពួក​កំព្រា​ទៅ​បាត់ គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្រី​មេម៉ាយ

4. គេ​បង្ខំ​មនុស្ស​កំសត់​ឲ្យ​ចៀស​ពី​ផ្លូវ​ចេញ ពួក​អ្នក​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ទាំង​អស់​គ្នា

5. មើល អ្នក​ទាំង​អស់​នោះ​ប្រៀប​ដូច​ជា​លា​ព្រៃ​នៅ​ទី​រហោ‌ស្ថាន គេ​ចេញ​ទៅ​ឯ​ការ​របស់​គេ ហើយ​ខំ​ខ្មី‌ឃ្មាត​រក​របឹប គេ​បាន​អាហារ​សំរាប់​ខ្លួន​គេ និង​ពួក​កូន​ចៅ​គេ អំពី​ទី​រហោ‌ស្ថាន​នោះ​មក

6. គេ​ច្រូត​សំណល់​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​អាក្រក់​នោះ

7. គេ​ដេក​នៅ​ខ្លួន​ទទេ​១​យប់​ទាល់​ភ្លឺ ឥត​មាន​អ្វី​ដណ្តប់​ខ្លួន​នៅ​ពេល​រងា

8. គេ​ត្រូវ​ហាល​ភ្លៀង​ដែល​មក​ពី​ភ្នំ ក៏​អែប​នឹង​ថ្មដា ដោយ​ឥត​មាន​ទី​ជ្រក​ឡើយ

9. មាន​មនុស្ស​ដែល​កន្ត្រាក់​យក​កូន​កំព្រា​ឪពុក ចេញ​ពី​ដោះ​ម្តាយ ហើយ​ទទួល​បញ្ចាំ​ទុក​ទាំង​សំលៀក‌បំពាក់​របស់​ពួក​អ្នក​ក្រីក្រ​ផង

10. ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្តាប់​ស្រូវ

11. គេ​ត្រូវ​ចំរាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង​នៃ​មនុស្ស​ទាំង​នោះ ព្រម​ទាំង​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ដោយ​រង​សំរេក

12. មាន​ឮ​មនុស្ស​ថ្ងូរ​ពី​ក្នុង​ទី​ក្រុង ហើយ​ព្រលឹង​នៃ​មនុស្ស​ដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​ទ្រង់​មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​ការ​អាក្រក់​នោះ​ឡើយ។

13. ពួក​នេះ​ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ពន្លឺ គេ​មិន​ស្គាល់​អស់​ទាំង​ផ្លូវ​នោះ ឬ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រក​នៃ​ពន្លឺ​នោះ​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 24