គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 23:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. តែ​មើល ខ្ញុំ​ដើរ​ទៅ​ខាង​មុខ តែ​ទ្រង់​មិន​មែន​នៅ​ទី​នោះ​ក៏​ថយ​ទៅ​ក្រោយ តែ​រក​សំគាល់​ទ្រង់​មិន​បាន

9. ក៏​ទៅ​ខាង​ឆ្វេង​ក្នុង​កាល​ដែល​ទ្រង់​ប្រកប​កិច្ច‌ការ តែ​ខ្ញុំ​មើល​ទ្រង់​មិន​ឃើញ ហើយ​ទ្រង់​ពួន​នៅ​ខាង​ស្តាំ មិន​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ។

10. ប៉ុន្តែ ទ្រង់​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស

11. ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ទ្រង់ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ទ្រង់ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ

12. ខ្ញុំ​មិន​ដែល​គេច​ថយ​ចេញ​ពី​បង្គាប់​នៃ​ព្រះ‌រឹម​ទ្រង់​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល​នៃ​ព្រះ‌ឱស្ឋ​ទ្រង់ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង

13. ទ្រង់​មាន​គំនិត​តែ​១ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន ការ​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ នោះ​ក៏​ធ្វើ​ទៅ

14. ដ្បិត​ទ្រង់​ធ្វើ​សំរេច​សេចក្តី​ដែល​បាន​ដំរូវ​ទុក​សំរាប់​ខ្ញុំ ហើយ​មាន​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ទៀត​នៅ​នឹង​ទ្រង់​ដែរ

15. ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ទ្រង់ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារណា នោះ​ខ្ញុំ​ខ្លាច​ទ្រង់​ណាស់

16. ដ្បិត​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រយុត​ចិត្ត ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ញែង​ខ្លាច

17. ដោយ​ព្រោះ​ទ្រង់​មិន​បាន​កាត់​ខ្ញុំ​ចេញ​ពី​មុខ​សេចក្តី​ងងឹត​នេះ ក៏​មិន​បាន​លាក់​សេចក្តី​ងងឹត​យ៉ាង​ក្រាស់​នេះ​នឹង​ខ្ញុំ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូប 23