គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 21:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. សូម​ទ្រាំ​ឲ្យ​ខ្ញុំ​និយាយ​ខ្លះ​ផង រួច​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ចប់​ហើយ នោះ​សឹម​ឡក‌ឡឺយ​ចុះ

4. ចំណែក​ខ្ញុំ តើ​សេចក្តី​ដំអូញ​ខ្ញុំ​បាន​ដំរង់​ដល់​មនុស្ស​ឬ​អី បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ខ្ញុំ​មិន​មាន​សេចក្តី​អន់​ចិត្ត​បាន

5. ចូរ​ចំណាំ​មើល​ខ្ញុំ ហើយ​មាន​សេចក្តី​អស្ចារ្យ​ចុះ រួច​ដាក់​ដៃ​ខ្ទប់​មាត់​ទៅ

6. កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្តី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្តី​តក់‌ស្លុត ហើយ​សេចក្តី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ

7. គឺ​ថា ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់​មាន​ជីវិត​រស់​នៅ អាយុ​ក៏​វែង អើ គេ​ក៏​ឡើង​ជា​មាន​អំណាច​យ៉ាង​ធំ​ផង

8. ពូជ​ពង្ស​របស់​គេ​ក៏​បាន​តាំង​ឡើង​ជា​មួយ នៅ​ភ្នែក​គេ ហើយ​កូន​ចៅ​គេ​នៅ​ចំពោះ​គេ​ដែរ

9. ទី​លំនៅ​គេ​នៅ​ជា​សុខ​ឥត​ភ័យ​ខ្លាច ហើយ​ដំបង​នៃ​ព្រះ​មិន​ដែល​ប៉ះពាល់​គេ​ឡើយ

10. គោ​ឈ្មោល​របស់​គេ​វា​ជាន់​មេ​ឥត​ខាន គោ​ញី​ក៏​សំរាល​កូន​ឥត​រលូត​ដែរ

11. គេ​ឲ្យ​កូន​តូចៗ​របស់​គេ​ចេញ​ទៅ​ដូច​ជា​ហ្វូង​ចៀម ហើយ​កូន​ធំៗ​ក៏​លោត​កញ្ឆាត់‌កញ្ឆេង​ផង

12. វា​រាល់​គ្នា​ច្រៀង​តាម​ចង្វាក់​គែន និង​ស៊ុង ហើយ​ក៏​អរ​សប្បាយ​តាម​សំឡេង​ខ្លុយ

13. រាល់​តែ​ថ្ងៃ​គេ​តែង​បង្អស់​ពេល​ទៅ ដោយ​អ្វីៗ​ដែល​គេ​ពេញ​ចិត្ត ហើយ​ក្នុង​១​រំពេច គេ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

14. គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ

សូមអានជំពូកពេញលេញ យ៉ូប 21