គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 21:28-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា

29. តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ​ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ​អី តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ​អី

30. គឺ​ថា មនុស្ស​អាក្រក់​ត្រូវ​បំរុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្តី​ឃោរ‌ឃៅ

31. តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត

32. ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​កប់​ខ្មោច ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ

សូមអានជំពូកពេញលេញ យ៉ូប 21