គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 21:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. គឺ​ក្នុង​កាល​ដែល​សាច់​គេ​នៅ​ស្រស់​ល្អ ហើយ​ខួរ​ឆ្អឹង​ក៏​នៅ​សើមៗ​នៅ​ឡើយ

25. ម្នាក់​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង ឥត​ដែល​ភ្លក់​រស​នៃ​សេចក្តី​ល្អ​ឡើយ

26. ទាំង​២​ពួក​ដេក​ទៅ​ក្នុង​ធូលី​ដី​ដូច​គ្នា ហើយ​ដង្កូវ​ក៏​ចុះ​ពេញ​ខ្មោច​គេ​ដែរ។

27. នែ ខ្ញុំ​ស្គាល់​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​យល់​ឧបាយ​ដែល​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ដែរ

28. ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា

29. តើ​អ្នក​រាល់​គ្នា​មិន​បាន​សួរ​ពួក​អ្នក​ដំណើរ​ដូច្នេះ​ទេ​ឬ​អី តើ​មិន​បាន​ស្គាល់​គោល​គំនិត​របស់​គេ​ដែរ​ទេ​ឬ​អី

30. គឺ​ថា មនុស្ស​អាក្រក់​ត្រូវ​បំរុង​ទុក​ដល់​ថ្ងៃ​អន្តរាយ គេ​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ថ្ងៃ​នៃ​សេចក្តី​ឃោរ‌ឃៅ

31. តើ​អ្នក​ណា​នឹង​ប្រាប់​ផ្ទាល់​រូប​គេ​ពី​ផ្លូវ​របស់​គេ តើ​អ្នក​ណា​នឹង​សង​គេ តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត

32. ប៉ុន្តែ នឹង​ត្រូវ​សែង​គេ​នាំ​យក​ទៅ​ឯ​ទី​កប់​ខ្មោច ហើយ​នឹង​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ដែរ

33. គំនរ​ដុំ​ដី​នៅ​ច្រក​ភ្នំ​នឹង​បាន​ស្រួល​ដល់​គេ ហើយ​អស់​ទាំង​មនុស្ស​នឹង​ទៅ​តាម​គេ ដូច​ជា​មាន​មនុស្ស​ឥត​គណនា​បាន​ទៅ​មុខ​គេ​ដែរ

34. ចុះ​អ្នក​រាល់​គ្នា​យក​សេចក្តី​ឥត​ប្រយោជន៍​មក ចង់​ជួយ​កំសាន្ត​ចិត្ត​ខ្ញុំ​ធ្វើ​អី ដែល​ពាក្យ​ចំឡើយ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​សេចក្តី​កំភូត​ដូច្នេះ។

សូមអានជំពូកពេញលេញ យ៉ូប 21