គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 21:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គេ​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​យើង​មិន​ចូល​ចិត្ត​ស្គាល់​ផ្លូវ​ទ្រង់​ទេ

15. តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​អ្វី ដែល​យើង​ត្រូវ​គោរព​ដល់​ទ្រង់ ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ទ្រង់ តើ​នឹង​មាន​ប្រយោជន៍​អ្វី

16. ដូច្នេះ ធ្វើ​ដូច​ម្តេច​ទៅ គឺ​សេចក្តី​ចំរើន​របស់​គេ​មិន​ស្រេច​នៅ​ដៃ​គេ​ទេ ឱ​សូម​ឲ្យ​គំនិត​នៃ​ពួក​មនុស្ស​អាក្រក់​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។

17. សេចក្តី​នេះ​ក៏​កើត​ឡើង​ជា​ញឹក‌ញយ​ដែរ​ទេ​តើ គឺ​ចង្កៀង​នៃ​មនុស្ស​អាក្រក់​រលត់​ទៅ ក៏​មាន​សេចក្តី​លំបាក​កើត​ដល់​គេ ដ្បិត​ព្រះ​ទ្រង់​ចែក​សេចក្តី​វេទនា ដោយ​សេចក្តី​ក្រោធ​របស់​ទ្រង់​ដែរ

18. គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ

19. មនុស្ស​ថា ព្រះ​ទ្រង់​ប្រមូល​ទុក​សេចក្តី​ទុច្ចរិត​របស់​មនុស្ស សំរាប់​កូន​ចៅ​ត​ទៅ តែ​ត្រូវ​ឲ្យ​ទ្រង់​ដាក់​ទោស​ដល់​ខ្លួន​អ្នក​នោះ​វិញ ឲ្យ​គេ​បាន​ដឹង​ផង

20. ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​នោះ​ឯង​ឃើញ​សេចក្តី​វិនាស​របស់​ខ្លួន ព្រម​ទាំង​ផឹក​ស្រូប​សេចក្តី​ក្រោធ របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ផង

21. ដ្បិត​កាល​ណា​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​គេ​បាន​ផុត​ទៅ​ហើយ នោះ​តើ​គេ​នឹង​រវល់​អ្វី​ដល់​ពួក​វង្ស​ខ្លួន​ដែល​នៅ​ខាង​ក្រោយ

22. តើ​នឹង​មាន​អ្នក​ណា​បង្រៀន​ចំណេះ​ដល់​ព្រះ​ឬ​ទេ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ជំនុំ‌ជំរះ​ដល់​ទាំង​ពួក​អ្នក​ធំៗ​ផង

23. អ្នក​១​ដែល​មាន​សេចក្តី​ស្រណុក ហើយ​សុខ​សាន្ត ក៏​ស្លាប់​បាត់​ទៅ ក្នុង​កាល​ដែល​នៅ​មាន​កំឡាំង​ពេញ​ប្រាណ

សូមអានជំពូកពេញលេញ យ៉ូប 21