គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 19:17-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្តី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង​ប្អូន​ពោះ​១​នឹង​ខ្ញុំ​ដែរ

18. ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ

19. ពួក​មិត្រ​សំឡាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ

20. ឆ្អឹង​ខ្ញុំ​នៅ​ជាប់​នឹង​ស្បែក ហើយ​នឹង​សាច់​ខ្ញុំ ខ្ញុំ​រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ

21. ឱ​អ្នក​រាល់​គ្នា ជា​សំឡាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ

22. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត

23. ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ

24. គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ

25. ប៉ុន្តែ ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី

26. ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ

27. ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

28. ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្តី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូប 19