គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 18:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ នឹង​ត្រូវ​ងងឹត​វិញ ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ

7. អស់​ទាំង​ជំហាន​នៃ​កំឡាំង​គេ​នឹង​កាន់​តែ​អន់​ថយ ហើយ​គំនិត​របស់​ខ្លួន​នឹង​ផ្តួល​គេ​ផង

8. ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជានិច្ច

9. អន្ទាក់​នឹង​រូត​ជាប់​កែង‌ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ

10. មាន​ខ្សែ‌រូត​បង្កប់​ក្នុង​ដី​សំរាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ

11. សេចក្តី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង‌ជើង​គេ

12. កំឡាំង​គេ​ហេវ​ទៅ​ដោយ​អត់‌ឃ្លាន ហើយ​សេចក្តី​អន្តរាយ​នឹង​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ខាង​គេ

13. អវយវៈ​រូប​កាយ​គេ​នឹង​ត្រូវ​លេប​បាត់​ទៅ គឺ​កូន​ច្បង​នៃ​សេចក្តី​ស្លាប់ នឹង​ស៊ី​អវយវៈ​គេ​អស់​រលីង

14. គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច​នៃ​សេចក្តី​ស្ញែង​ខ្លាច

សូមអានជំពូកពេញលេញ យ៉ូប 18