គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 18:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. សេចក្តី​ស្ញែង​ខ្លាច​នឹង​បំភ័យ​គេ​នៅ​គ្រប់​ទិស ហើយ​នឹង​ដេញ​តាម​ប្រកិត​នៅ​កែង‌ជើង​គេ

12. កំឡាំង​គេ​ហេវ​ទៅ​ដោយ​អត់‌ឃ្លាន ហើយ​សេចក្តី​អន្តរាយ​នឹង​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ខាង​គេ

13. អវយវៈ​រូប​កាយ​គេ​នឹង​ត្រូវ​លេប​បាត់​ទៅ គឺ​កូន​ច្បង​នៃ​សេចក្តី​ស្លាប់ នឹង​ស៊ី​អវយវៈ​គេ​អស់​រលីង

14. គេ​នឹង​ត្រូវ​រលើង​ចេញ​ពី​ទី​លំនៅ ដែល​បាន​យក​ជា​ទី​ពឹង ហើយ​នឹង​ត្រូវ​នាំ​ទៅ​ចំពោះ​ស្តេច​នៃ​សេចក្តី​ស្ញែង​ខ្លាច

15. មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ​ទី​អាស្រ័យ​របស់​គេ

16. នៅ​ខាង​ក្រោម ឫស​គេ​នឹង​ត្រូវ​ក្រៀម​ស្ងួត​ទៅ ហើយ​ខាង​លើ មែក​គេ​នឹង​ត្រូវ​កាច់​ចេញ

17. ទាំង​សេចក្តី​នឹក​ចាំ​ពី​គេ​នឹង​សូន្យ​បាត់​ពី​ផែនដី​ទៅ ហើយ​នឹង​លែង​ឮ​និយាយ​ពី​ឈ្មោះ​គេ​តាម​ផ្លូវ​ត​ទៅ

18. គេ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ពន្លឺ​ទៅ​ក្នុង​ទី​ងងឹត ហើយ​ត្រូវ​ប្រដេញ​ចេញ​ពី​លោកីយ៍​ផង

19. គេ​នឹង​គ្មាន​កូន​ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​សល់​នៅ ក្នុង​កន្លែង​ដែល​គេ​អាស្រ័យ​នោះ​ឡើយ

20. ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្តី​អស្ចារ្យ​ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ

21. ប្រាកដ​ជា​យ៉ាង​នោះ​ហើយ ដែល​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់ នេះ​ហើយ​ជា​កន្លែង​នៃ​អ្នក​ដែល​មិន​ស្គាល់​ព្រះ។

សូមអានជំពូកពេញលេញ យ៉ូប 18