គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 18:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា ក៏​ឆ្លើយ​ឡើង​ថា

2. តើ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​និយាយ​ដល់​កាល​ណា​ទៀត ចូរ​ពិចារណា​ចុះ រួច​មក​សឹម​យើង​និយាយ

3. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​រាប់​ទុក​ដូច​ជា​សត្វ​តិរច្ឆាន ហើយ​បាន​ត្រឡប់​ជា​ស្មោក‌គ្រោក​នៅ​ភ្នែក​អ្នក​ដូច្នេះ

4. ឱ​អ្នក​ដែល​ហែក‌ហួរ​ខ្លួន​ដោយ​សេចក្តី​កំហឹង តើ​ផែនដី​ត្រូវ​ចោល​ស្ងាត់​ដោយ​ព្រោះ​អ្នក ឬ​ថ្ម​ត្រូវ​រើ​ចេញ​ពី​កន្លែង​ទៅ​ឬ​អី។

5. ឯ​ពន្លឺ​នៃ​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ ហើយ​រងើក​ភ្លើង​របស់​គេ​នឹង​លែង​ភ្លឺ

6. ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​គេ នឹង​ត្រូវ​ងងឹត​វិញ ហើយ​ចង្កៀង​នៅ​ពី​លើ​គេ​នឹង​រលត់​ទៅ

7. អស់​ទាំង​ជំហាន​នៃ​កំឡាំង​គេ​នឹង​កាន់​តែ​អន់​ថយ ហើយ​គំនិត​របស់​ខ្លួន​នឹង​ផ្តួល​គេ​ផង

8. ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជានិច្ច

សូមអានជំពូកពេញលេញ យ៉ូប 18