គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 16:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ពួក​ពល​ធ្នូ​របស់​ទ្រង់​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​២​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី

14. ទ្រង់​ទំលាយ​ខ្ញុំ​ជា​ចន្លោះ​ខ្ជាន់ៗ ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

15. ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​សាច់​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី

16. មុខ​ខ្ញុំ​ក្រហម​ដោយ​យំ ហើយ​មាន​ម្លប់​នៃ​សេចក្តី​ស្លាប់​នៅ​ត្របក​ភ្នែក​ខ្ញុំ

17. ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្តី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្តី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។

18. ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សំរែក​របស់​ខ្ញុំ បាន​ឈប់​ឈរ នៅ​កន្លែង​ណា​ឡើយ

19. ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌​ហើយ សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

20. ឯ​ពួក​មិត្រ​របស់​ខ្ញុំ​គេ​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ​វិញ

21. ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស និង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ និង​អ្នក​ជិត​ខាង​ខ្លួន​ផង

សូមអានជំពូកពេញលេញ យ៉ូប 16