គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 15:3-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តើ​គួរ​នឹង​ជជែក​ដោយ​សំដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ​ដែល​បង្កើត​សេចក្តី​ល្អ​មិន​បាន​ឬ​អី

4. អើ អ្នក​បំផ្លាញ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្តី​នឹក‌ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង

5. ដ្បិត​សេចក្តី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់

6. គឺ​មាត់​របស់​អ្នក​ដែល​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។

7. តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ

8. តើ​អ្នក​បាន​ឮ​សេចក្តី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​១​ទេ ដែល​មាន​ប្រាជ្ញា​ឬ​អី

9. តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ​ដែរ ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​ផង​នោះ

10. ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត

សូមអានជំពូកពេញលេញ យ៉ូប 15