គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 14:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ

8. ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី

9. គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ

10. ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា

11. ឯ​ទឹក​ភ្លៀង​ខាន​មក​ពី​សមុទ្រ រួច​ស្ទឹង​រីង​ស្ងួត​ទៅ​យ៉ាង​ណា

12. នោះ​មនុស្ស​ក៏​ដេក​ទៅ​ឥត​ក្រោក​ឡើង​ទៀត​យ៉ាង​នោះ​ដែរ គេ​នឹង​មិន​ភ្ញាក់​ឡើង​វិញ ឬ​អ្នក​ណា​ដាស់​ឲ្យ​គេ​ភ្ញាក់​ពី​ដេក​ឡើង​ឡើយ ដរាប​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ។

13. ឱ​បើ​ទ្រង់​នឹង​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ ហើយ​ទុក​ទូល‌បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់​សេចក្តី​ក្រោធ​របស់​ទ្រង់ កន្លង​បាត់​ទៅ ហើយ​ដំរូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ រួច​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង

14. បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ​បាន​រឥល​ចេញ​ទៅ

15. នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ

16. តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូល‌បង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង​ទេ​ឬ​អី

17. សេចក្តី​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូល‌បង្គំ​ផង។

18. ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ

សូមអានជំពូកពេញលេញ យ៉ូប 14