គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 14:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្តី​លំបាក​ជានិច្ច​ផង

2. គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ

3. តើ​ទ្រង់​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស​បែប​យ៉ាង​ទូល‌បង្គំ​នេះ និង​កោះ​នាំ​ទូល‌បង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ទ្រង់​ឬ

4. តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត​ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ

5. បើ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច ហើយ​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​របស់​គេ​បាន​កត់​នៅ​នឹង​ទ្រង់ បើ​ទ្រង់​បាន​ដំរូវ​ព្រំ​ខណ្ឌ​របស់​គេ មិន​ឲ្យ​គេ​រំលង​ហួស​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 14