គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 13:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ

10. បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ

11. តើ​តេជា‌នុភាព​របស់​ទ្រង់​មិន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ហើយ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់​មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ

12. សេចក្តី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្តី​ដោះសា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

13. សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ

14. ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ដៃ​ដូច្នេះ​ធ្វើ​អី

15. ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ចេះ​តែ​ជជែក ពី​សេចក្តី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់

16. ហើយ​នេះ​នឹង​បាន​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន

17. ចូរ​ប្រុង​ស្តាប់​សេចក្តី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្តី​ថ្លែង​ប្រាប់​របស់​ខ្ញុំ​បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង

18. មើល ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត

19. តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

20. ឱ​សូម​ព្រះ​ទ្រង់​ប្រោស​សេចក្តី​តែ​២​មុខ​នេះ ដល់​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន​ពី​ព្រះ‌ភក្ត្រ​ទ្រង់​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 13